ការបង្កើតកន្លែងមានសុវត្ថិភាពសម្រាប់កុមារក្នុងការលូតលាស់
ជារៀងរាល់ថ្ងៃ កុមារជាច្រើនបានមកដល់មជ្ឈមណ្ឌលរបស់យើង ដោយស្ពាយកាតាបលើស្មា ដោយមានភាពរំភើបក្នុងការរៀន និងចែករំលែកអំពីថ្ងៃរបស់ពួកគេ។ កុមារគ្រប់រូបត្រូវបានស្វាគមន៍ដូចគ្នា គឺហៅឈ្មោះពួកគេដោយផ្ទាល់ ជាមួយភាពកក់ក្តៅ និងការរំលឹកថា ពួកគេជាផ្នែកមួយនៃទីនេះ។
កុមារជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាដែលលើសពីការសិក្សានៅក្នុងថ្នាក់រៀន។ ដូចជាភាពខ្វះខាតផ្នែកសេដ្ឋកិច្ច បញ្ហាគ្រួសារ បញ្ហាផ្លូវអារម្មណ៍ និងការខ្វះការគាំទ្រផ្នែកអប់រំ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់កុមារក្នុងការរៀន និងរីកចម្រើន។
ហេតុនេះហើយ មជ្ឈមណ្ឌលរបស់យើងមានវត្តមានឡើង មិនមែនត្រឹមតែជាកន្លែងសម្រាប់អប់រំតែប៉ុណ្ណោះទេ។
យើងកំពុងកសាងសហគមន៍ដែលមានសុវត្ថិភាព ដែលកុមារអាចទទួលបានបទពិសោធន៍ ការលើកទឹកចិត្ត និងការថែទាំដោយទៀងទាត់។ តាមរយៈថ្នាក់ភាសាអង់គ្លេស សកម្មភាពច្នៃប្រឌិត ការសន្ទនា ការណែនាំ ការលេងហ្គេម និងការបង្រៀនដែលផ្តោតលើសិស្ស យើងព្យាយាមបង្កើតបរិយាកាសមួយ ដែលកុមារអាចរីកចម្រើនទាំងផ្នែកសតិអារម្មណ៍ សង្គម និងការសិក្សា។
គ្រូម្នាក់គាត់បានចែករំលែកថា មានក្មេងតូចដែលជាសិស្សម្នាក់ធ្លាប់តែស្ទើរមិននិយាយសោះក្នុងខែដំបូងៗនៅមជ្ឈមណ្ឌល ឥឡូវនេះបានមកមុនម៉ោងរៀនរបស់គាត់មួយម៉ោងរៀងរាល់ថ្ងៃ ដើម្បីទាក់ទងជាមួយសិស្សដទៃ និយាយ និងអនុវត្តការសន្ទនា។
គ្រូបាននិយាយថា៖
“ពីមុន គាត់ជៀសវាងសូម្បីតែការសម្លឹងភ្នែក។ ឥឡូវនេះ គាត់ចង់ប្រាប់យើងអំពីក្តីសុបិនរបស់គាត់។”
ការផ្លាស់ប្តូរនេះមានសារៈសំខាន់ ពីព្រោះកុមាររីកចម្រើនបានល្អ នៅពេលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីឱ្យអ្នកដទៃស្គាល់ និងយល់ពីពួកគេ។
កុមារដែលមានអារម្មណ៍សុវត្ថិភាព នឹងមានទំនោរចូលរួម សួរសំណួរ ព្យាយាមម្តងទៀតបន្ទាប់ពីបរាជ័យ និងជឿថាសំឡេងរបស់ពួកគេមានតម្លៃ។
ពេលវេលាទាំងនេះ អាចមើលទៅតូចតាចនៅពីខាងក្រៅ ដូចជាកុមារម្នាក់អានលឺៗ សិស្សម្នាក់ជួយសិស្សម្នាក់ទៀតដែលមានវ័យក្មេងជាង ឬការបញ្ចប់កិច្ចការដោយមោទនភាព ប៉ុន្តែវាតំណាងឱ្យអ្វីដែលធំជាងនេះ។
គឺវាតំណាងឱ្យ “ទំនុកចិត្ត”។
ហើយទំនុកចិត្ត ជាញឹកញាប់គឺជាកន្លែងដែលការផ្លាស់ប្តូរពិតប្រាកដចាប់ផ្តើម។
នៅពេលយើងបន្តពង្រីកកម្មវិធីរបស់យើង ក្តីសង្ឃឹមរបស់យើងមិនត្រឹមតែចង់លើកកម្ពស់លទ្ធផលផ្នែកអប់រំប៉ុណ្ណោះទេ ប៉ុន្តែគឺថែមទាំងចង់បង្ហាញផ្លូវដល់ជំនាន់កុមារមួយ ដែលដឹងថាពួកគេត្រូវបានស្រឡាញ់និង មានសមត្ថភាព ហើយពោរពេញដោយសក្តានុពល។ ពីព្រោះកុមារគ្រប់រូប សមនឹងទទួលបានកន្លែងមួយ ដែលពួកគេអាចលូតលាស់ដោយសុវត្ថិភាព ទៅជាមនុស្សដែលពួកគេត្រូវបានបង្កើតដើម្បីឱ្យក្លាយទៅជា។
