ការរៀនជឿជាក់ម្តងទៀត​ របៀបអក្ខរកម្មកំពុងស្តារទំនុកចិត្តឡើងវិញចំពោះកុមារកម្ពុជា

នៅក្នុងថ្នាក់រៀនពោរពេញដោយភាពសប្បាយរីករាយ​​ ការរៀនដោយភ្ជាប់ជាមួយកាតរូបភាព និងសំឡេងរបស់កុមារដែលកំពុងអនុវត្តភាសាអង់គ្លេស ដោយការផ្សំតួអក្សរ​ និងទទួលបានច្រើនជាងអ្វីផ្សេងទៀតដែលអក្ខរកម្មអាចទទួលបាន។

សម្រាប់កុមារជាច្រើន មិនមែនអ្នកដែលមកទទួលសេវាទាំងអស់នៅក្នុងកម្មវីធីអប់រំរបស់យើង តែងតែមានអារម្មណ៏ថាមានសុវត្ថិភាពនោះទេ។

អ្នកខ្លះមកដល់ដោយខ្មាស់អៀន និងដកខ្លួនចេញ​​ ស្ទាក់ស្ទើរក្នុងការនិយាយ លឺ ឬខ្លាច​បង្កើតកំហុស។ អ្នកផ្សេងទៀត គេបានមកដោយផ្ទុកបន្ទុកនៃអស្ថិរភាពគ្រួសារ  សម្ពាធនៃការព្យាយាមដើម្បីទទួលបានជោគជ័យប៉ុន្តែដោយគ្មានការគាំទ្រ​ដែលកុមារជាច្រើនជុំវិញពិភពលោកចាត់ទុកជារឿងធម្មតា។

Image1

ប៉ុន្តែពីមួយសប្តាហ៏ទៅមួយសប្តាហ៏​​ អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូ។

តាមរយះមេរៀនសូរសព្ទ​ ហ្គេមអាន​ បទចម្រៀង ការអនុវត្តការសន្ទនា​ និងការលើកទឺកចិត្តដោយភាពអត់ធ្មត់​ កុមារដែលធ្លាប់អង្គុយយ៉ាងស្ងៀមស្ងាត់នៅខាងក្រោយនៃបន្ទប់ថ្នាក់រៀនក៏ចាប់ផ្តើមមានភាពក្លាហានលើកដៃ។ ពួកគេចាប់ផ្តើមនិយាយជាមួយគ្នាជាភាសាអង់គ្លេស។ ពួកគេចាប់ផ្តើមទំនាក់ទំនងគ្នាតាមវិធីផ្សេងៗគ្នា។

អ្វីដែលសំខាន់បំផុតនោះគឺ​ ពួកគេចាប់ផ្តើមជឿជាក់ថាពួកគេអាចរៀនបាន។

Image3

កម្មវិធីអក្ខរកម្មរបស់យើងត្រូវបានរចនាឡើងមិនគ្រាន់តែដើម្បីបង្រៀនភាសាអង់គ្លេសតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសមួយដែលកុមារមានអារម្មណ៏ថាត្រូវបានគេមើលឃើញមានតម្លៃ និងមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីរីកចម្រើន។ មេរៀននីមួយៗគឺមានចេតនាអន្តរកម្មនិងទំនាក់ទំនង ពីព្រោះយើងជឿជាក់ថាការអប់រំដំណើរការបានល្អបំផុតនៅពេលដែលកុមារដឺងថាពួកគេត្រូវបានផ្តល់នូវក្តីស្រឡាញ់។

មានសិស្សម្នាក់ដែលមានឧបសគ្គពិបាកកំណត់សំឡេងតួអក្សរជាមូលដ្ឋាននៅដើមឆ្នាំប៉ុន្តែ ថ្មីៗនេះគាត់បានឈរនៅមុខថ្នាក់ ហើយបាននិយាយជាប្រយោគភាសាអង់គ្លេសពេញលេញដោយមានទំនុកចិត្ត។

ក្នុងបន្ទប់រៀនបានផ្ទុះឡើងដោយសម្លេងការអបអរសាទរ។

នៅក្នុងពេលវេលាដូចនេះបានរំលឹកយើងថា អក្ខរកម្មគឺលើសពីការអានពាក្យនៅលើទំព័រ។ វាគឺអំពីការស្តារទំនុកចិត្តឡើងវិញ។ វាគឺអំពីការផ្តល់សំឡេងដល់កុមារ។ វាគឹជាការបើកទ្វារទៅកាន់អនាគតដែលពួកគេប្រហែលជាមិនធ្លាប់ស្រមៃថាអាចធ្វើទៅបាន។

Image5

នៅក្នុងសហគមន៍ដែលឱកាសអាចថាមានដែនកំណត់ ការអប់រំក្លាយទៅជាឥទ្ធិពលដែលថារឿងរ៉ាវរបស់កុមារមិនទាន់ចប់នៅឡើយទេ។

រាល់សន្លឹកកិច្ចការដែលបានបញ្ចប់ រាល់ប្រយោគដែលបាននិយាយ និងរាល់សៀវភៅដែលអានជាមួយគ្នាក្លាយជាផ្នែកមួយនៃអ្វីដែលធំជាងនេះ៖ ជួយកុមារឱ្យរកឃើញក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងភាពក្លាហានក្នុងការសុបិនម្តងទៀត។

ពីព្រោះនៅពេលដែលកុមាររៀនអាន ពួកគេមិនគ្រាន់តែទទួលបានជំនាញនោះទេ។

ពួកគេចាប់ផ្តើមជឿថាអនាគតរបស់ពួកគេមានសារៈសំខាន់។

Image2
Scroll to Top